ភ្នំពេញ ៖ក្រុមដោះអន្ទាក់សត្វព្រៃនៃអង្គការ WCS បានប្រទះឃើញសត្វជ្រូកព្រៃធំមួយក្បាលកំពុងជាប់ អន្ទាក់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ប្រសិនបើគ្មានក្រុមដោះអន្ទាក់ជួយសង្គ្រោះទេ វានឹងងាប់ បន្ដិចម្ដងៗដោយសារតែភាពឈឺចាប់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ WCS នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា អន្ទាក់ចាប់ សត្វព្រៃត្រូវបានកែច្នៃធ្វើឡើងអំពីខ្សែហ្រ្វាំងម៉ូតូ ឬខ្សែកាបដោយវាទាញភ្ជាប់ទៅនឹងដើមឈើ។ខ្សែអន្ទា ក់មានប្រសិទ្ធិភាពយូរអង្វែងមិនងាយខូចឡើយ។ដូច្នេះក្រោយពេលដែលព្រានព្រៃបោះបង់ចោល អន្ទាក់ទាំងនោះនៅតែបង្កគ្រោះថ្នាក់ដល់សត្វព្រៃជារៀងរាល់ថ្ងៃ។

WCS បន្ថែមថា ជ្រូកព្រៃអាចខឹងនៅពេលមនុស្សរំខានវា ហើយវាអាចនឹងខាំតបតវិញ។ក្រុមការងារ បានគិតទុកមុនថា ពួកគេនឹងត្រូវគេចខ្លួនទៅទីណាដើម្បីសុវត្ថិភាពនៅពេលដែលជ្រូកព្រៃនេះរួចពី អន្ទាក់។

ក្រុមការងារបានសង្កត់ជ្រូកព្រៃទៅនឹងដី ដើម្បីកុំឲ្យវារើបង្រះ និងបានកាប់ផ្ដាច់អន្ទាក់ដើម្បីដោះលែង វា។ក្រុមការងារ បានកាត់ផ្ដាច់ផ្នែកចុងក្រោយរបស់អន្ទាក់ បានរត់ឡើងលើដើមឈើយ៉ាងលឿន ដើម្បី គេចខ្លួនពីការវាយប្រហាររបស់ជ្រូកព្រៃ។

WCS បន្ដថា អន្ទាក់ប្រភេទនេះអាចសម្លាប់សត្វព្រៃគ្រប់ប្រភេទ រួមទាំង សត្វដំរី ស្វា និងបក្សី។ក្រុមការ ងារបានដោះអន្ទាក់ប្រភេទនេះ បានប្រហែល១០.០០០ អន្ទាក់ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ